ផលប៉ះពាល់នៃការចាក់ឆ្នោត(កន្ទុយលេខ)

        ជល់មាន់ បោះអង្គុញ ចោលឈូង ប្រណាំងសេះ គោ ឬក្របី….. ទាំងនេះគឺជាល្បែងប្រជាប្រិយ ដែលប្រជាជនខ្មែរពីមុនបានលេងវា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ប៉ុន្តែល្បែងជល់មាន់ប៉ុន្មានឆ្នាំក្រោយនេះវាបានក្លាយជាល្បែងខុសច្បាប់។ ក្រោយមកក៏មានល្បែងកម្សាន្តបរទេសបានបញ្ជ្របចូលក្នុងប្រទេសខ្មែរមាន អាប៉ោង អុក បៀរ….. ហើយបច្ចុប្បន្ននេះមានល្បែងមួយបានធ្វើឲ្យប្រជាជនខ្មែរមួយចំនួនបានលេងវាជាប្រចាំសឹងនឹងរាល់ថ្ងៃនោះ គឺការចាក់ឆ្នោត ដែលយើងហៅវានោះថា ”កន្ទុយលេខ” ។ តើការចាក់កន្ទុយលេខនេះបានជះឥទ្ធិពលអ្វីខ្លះ ទៅលើសង្គមខ្មែរ? ហើយអាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងដូចម្ដេចខ្លះ?

         មុននឹងឈានដល់ការបកស្រាយអត្តបទឲ្យកាន់តែងាយយល់ច្បាស់ យើងត្រូវយល់ឲ្យការលេងឆ្នោតកន្ទុយលេខនេះជាមុនសិន វាគឺជាល្បែងម្យ៉ាយដែលដែលតម្រូវឲ្យអ្នកលេងទិញលេខដែលខ្លួនពេញចិត្ត ឬគិតថាអាចត្រូវ ហើយរងចាំដល់ពេលដែលគេកំណត់ថាចេញ ហើយផ្ទៀងលេងដែលបានទិញនោះ មើលថាវាដូចលេខដែលបានចេញដែរឬទេ បើដូចនោះនឹងទទួលបានប្រាក់ពីការចាក់នោះ ១គុណនឹង៧០ដង សម្រាប់លេខពីរខ្ទង់ ហើយ ១គុណ៦០០ដង សម្រាប់លេខបីខ្ទង់ តែបើមិនត្រូវនោះទេ គឺយើងគ្មានបានអ្វីទេ។

         ការចាក់កន្ទុយលេខនេះបានកើនឡើងជាង 30% នៃប្រជាជនខ្មែរទូទាំង ប្រទេស។ អ្នកខ្លះគិតថា ការចាក់ឆ្នោតនេះគ្រាន់តែជាការកែកំសាន្តមួយ ដើម្បីបំបាត់នូវទុកកង្វល់ក្នុងចិត្តតែប៉ុណ្ណោះ បើត្រូវក៏ចំណេញបានខ្លះដែរ ហើយក៏មិនសូវចំណាយប្រាក់ច្រើនណាស់ណាដែរក្នុងការចាក់នោះ តែពួកគាត់មិនបានគិតដល់ប្រាក់ដែលគាត់បានបាត់បង់ នោះទេ ហើយប្រាក់ទាំងអស់នេះបានហូរចេញទៅក្រៅប្រទេស ព្រោះឆ្នោតដែលយើងលេងរាល់ថ្ងៃភាគច្រើនជាឆ្នោតបរទេសមានដូចជា ថៃ វៀតណាម….។ កត្តាទាំងអស់នេះហើយបាន ធ្វើឲ្យជីវភាពក្នុងគ្រួសារមួយចំនួនជួបវិបត្តិហិរញ្ញវត្ថុ នឹងអាចឈានដល់ការកើតមានជម្លោះក្នុងគ្រួសារុះផងដែរ។ះគឺជារឿងពិតក្នុងសង្គមបំនួនមានវិបត្តិហិរញ្ញវត្ថុ្ញុំមិនដែលឮថាអ្នកមាល់ថា” ដោយសារតែចាក់កន្ទុយលេខនេះ ព្រោះពួកគិតថាវាអាចនឹងត្រូវតែផ្ទុយទៅវិញ បែជាត្រូវបាត់បង់ទៅវិញ មានគ្រួសារខ្លះទៀតបានលក់ដី លក់ផ្ទះជាដើម ព្រោះតែការផ្សងសំណាងនេះ ទាំងអស់នេះគឺជារឿងពិតក្នុងសង្គម។ តាមសម្ដីរបស់លោកពូរ ចាន់ វិរៈ ដែលរស់នៅជិតភ្នំរាប ក្នុងខេត្ត កណ្ដាលបានឲ្យដឹងថា “ ការលេងឆ្នោតនេះគឺវាមានគុណវិបត្តជាច្រើន ហើយក៏ចំណាយប្រាក់អស់ច្រើនដែរ ហើយវាក៏គ្មានចំណេញអ្វីច្រើនពីការលេងនោះដែរ ហើយខ្ញុំមិនដែលឮថា មានអ្នកមានដោយសារការចាក់ឆ្នោតនេះដែរ មានតែអ្នកក្រដោយសារវា “ ។ សរុបរួមការលេងឆ្នោតឬចាក់កន្ទុយលេខបានធ្វើឲ្យវិស័យសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានការធ្លាក់ចុះ ព្រោះប្រាក់ដែលប្រជាជនខ្មែរបានលេងនោះ គឺបានហូរចេញក្រៅប្រទេស ដែលមានចំនួនទឹកប្រាក់ច្រើនគួរសមដែរ ហើយផ្គាប់ជួននឹងប្រទេសយើងមិនមានច្បាប់បិតការលេងឆ្នោតនេះផងដែរ។

         តាមគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាលេងឆ្នោតកន្ទុយលេខនេះគឺមានគុណវិបត្តច្រើន ដូច្នេះយើងគួរយល់ឲ្យច្បាស់ពីល្បែងមួយមុខនេះ និងត្រូវជៀសវាងពីការលេងវា ដូចនេះយើងត្រូវចែករំលែកចំណេះដឹងមួយនេះដល់ប្រជាជនខ្មែរ ដែលរស់នៅក្នុងសហគមន៍ជាមួយ។ ហើយខ្ញុំសង្ឃឹមថាក្រសួងអប់រំ ព្រមទាំងរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះការចាក់ឆ្នោតនេះ និង ចេញច្បាប់បិតឆ្នោតបរទេសដែលចូលមកក្នុងស្រុក។

រៀបចំដោយ ម៉ាន​សាវឌី ឆ្នាំ 2013

បញ្ចេញមតិ