គម្រោងតែង ប្រធានពិភាក្សា

I. សេចក្ដីផ្ដើម

បំផុសបញ្ហា ឬលំនាំបញ្ហា
ចំណូលបញ្ហា
ចំណោទបញ្ហា ចោទសួរទៅលើប្រធានតាមបែបពិភាក្សា ។

ប្រសិនបើប្រធានមានតែមួយត្រូវចោទថាៈ
– តើ…………………………………ត្រឹមត្រូវឬទេ ?
– តើ…………………………………សមស្របឬទេ ?
– តើ…………………………………ត្រូវឬខុស ?
ប្រសិន ប្រធានមានមតិពីរខ្វែងគ្នា ឬ ផ្ទុយគ្នាក្នុងរឿងតែមួយ យើងគប្បីដឹងថា មតិទីមួយជាមតិស្រប ឯមតិទីពីរជាមតិផ្ទុយ យើងត្រូវចោទថាៈ
– តើមតិទាំងពីរខាងលើនេះត្រឹមត្រូវឬទេ ?
II.តួសេចក្ដី
ក.ឃ្លាភ្ជាប់សេចក្ដី
– ពន្យល់ពាក្យគន្លឹះ
– ពន្យល់ន័យប្រធាន
ខ.បកស្រាយខ្លឹមសារប្រធាន
១. មតិស្របៈ ពន្យល់បកស្រាយ បង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន និងលើយកឧទាហរណ៍មកបញ្ជាក់ ។
– សរុបមតិស្រប
សំណួរភ្ជាប់ពីមតិស្របទៅមតិផ្ទុយៈ តើ………..ពិតមែន ឬយ៉ាងណា? ជាដើម
២.មតិផ្ទុយៈលើកយកទស្សនៈពន្យល់ឲ្យផ្ទុយពីមតិស្រប ឬគាំទ្រមតិទី២ ប្រសិនបើប្រធានមានមតិពីរ និងលើកឧទាហរណ៍មកបញ្ជាក់ ។
-សរុបមតិផ្ទុយ
៣.មតិពិភាក្សា (សន្និដ្ឋាន) ជាការថ្លឹងថ្លែង វិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីស្វែករកមតិដែលត្រឹមត្រូវ ។
៤.សំយោគមតិៈ ជាការផ្សំមតិគ្នា ឬ បំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ ។
អ្នកតែងត្រូវពិនិត្យ ឬពិចារណាដោយខ្លួនឯងថា តើប្រធាននោះជា មតិពិភាក្សា ឬជាសំយោគមតិ រួចធ្វើការវាយតម្លៃថា៖

បើជាមតិពិភាក្សាៈ

– មតិមួយត្រូវ មតិមួយខុស ។

បើជាសំយោគមតិៈ

– ប្រធានមានមតិមួយ គឺត្រូវខ្លះ ខុសខ្លះ (មិនទានត្រឹមត្រូវ)
– ប្រធានមានមតិពីរ គឺត្រូវខ្លះ ខុសខ្លះ (មតិទី១ + មតិទី២ឬ មតិទី១ + មតិទី២ + មតិបន្ថែម ) ។
III.សេចក្ដីបញ្ចប់
– វាយតម្លៃប្រធានៈ មតិរបស់ប្រធានត្រឹមត្រូវឬទេ?
– ចំណាប់អារម្មណ៍ៈ មតិចូលរួមដើម្បីធ្វើការ អភិវឌ្ឍ។

ចំណាំ

តែងសេចក្ដីពិភាក្សា ចែកចេញជាពីរប្រភេទគឺ៖
– ប្រធានពិភាក្សាសុទ្ធៈ ប្រធានមានមតិតែមួយ ។
– ប្រធានពិភាក្សាប្រៀបធៀបៈ ប្រធានមានមតិពីរ ។

ដកស្រង់ចេញពី fb.com/សិក្សាអក្សរសាស្រ្តខ្មែរ-870501419628030

បញ្ចេញមតិ