សាធារណរដ្ឋខ្មែរ

សាធារណរដ្ឋខ្មែរ
១៩៧០–១៩៧៥
ទង់ វរលញ្ឆករ
បាវចនា
សេរីភាពសមភាពភាតរភាពវឌ្ឍនភាពនិងសុភមង្គល
Sêiríphiăp Sâmphiăp Piătârphiăp Vôdthônphiăp ning Sophômôngkôl
“Liberty, Equality, Fraternity, Progress and Happiness”
ធានី ភ្នំពេញ
ភាសា ខ្មែរ, បារាំង
រដ្ឋាភិបាល សាធារណរដ្ឋប្រធានាធិបតីរួម
ប្រធានាធិបតី
 – ១៩៧០-១៩៧២ ឆេង-ហេង
 – ១៩៧២-១៩៧៥ លន់ ណុល
 – ១៩៧៥ សូខាំ ខូយ (កំពុងដើរតួ)
នាយករដ្ឋមន្ត្រី
 – ១៩៧០-១៩៧១ លន់ ណុល
 – ១៩៧១-១៩៧២ សីសុវត្ថិ សិរិមតៈ
 – ១៩៧២ សឺន ង៉ុកថាញ់
 – ១៩៧៣-១៩៧៥ ឡុង បូរ៉េត
អង្គនីតិបញ្ញត្តិ រដ្ឋសភា
សម័យកាលប្រវត្តិសាស្ត្រ សង្គ្រាមក្នុងស្រុកកម្ពុជា
 – សម្ដេចនរោត្តម-សីហនុត្រូវគេទម្លាក់ ១៨មីនា ១៩៧០
 – ការធ្លាក់ភ្នំពេញ ១៧មេសា ១៩៧៥
ផ្ទៃដី
 – ១៩៧០ ១៨១០៣៥ គម(៦៩៨៩៨ ម៉ា.កា.)
ប្រជាជន
 – ១៩៧០ ប៉ាន. ៦៩៣៧៩៩៥
     សន្ទភាព ៣៨,៣ /គ.ម   (៩៩,៣ /ម៉ា.កា.)
 – ១៩៧៥ ប្រម. ៧០៩៧៨០១
     Density ៣៩,២ /km²  (១០១,៥ /sq mi)
រូបិយវត្ថុ រៀលកម្ពុជា
ផ្នែកបន្តបន្ទាប់អំពី
ប្រវត្តិសាស្ត្រកម្ពុជា
AngkorWat Delaporte1880.jpg
បុរេប្រវត្តិកម្ពុជា
ប្រវត្តិសាស្ត្រខ្មែរដំបូង
វ្នំ • កម្វុជ (ទឹកគោក) • កម្វុជទេឝ (ដើមអង្គរមហានគរចុងអង្គរ)
យុគអន្ធកាលនៃកម្ពុជា
ចតុមុខ • លង្វែក • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន
សម័យអាណានិគម
បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២
សហសម័យ
សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ •សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី •ការលុកលុយស.រ.-វៀតណាម១៩៧០ •របបខ្មែរក្រហម  • ការកាន់កាប់របស់វៀតណាម  • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ •កម្ពុជាសម័យទំនើប
របាកាល
Portal icon តោរណៈកម្ពុជា

សាធារណរដ្ឋខ្មែរ គឺជារដ្ឋាភិបាលសាធារណរដ្ឋកម្ពុជាដែលត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃ៩តុលា ឆ្នាំ១៩៧០ ។ សាធារណរដ្ឋខ្មែរត្រូវផ្ដួលរំលំនៅឆ្នាំ១៩៧៥ និងត្រូវបានបន្តដោយរដ្ឋកុម្មុយនិស្តផ្ដាច់ការ ដែលគេស្គាល់ថាជាកម្ពុជាប្រជាធិបតេយ្យ

ផ្ទៃរឿង

បានប្រកាសជាផ្លូវការនៅ ថ្ងៃ៩តុលា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរគឺជារដ្ឋាភិបាលដឹកនាំដោយយោធានិយមសហរដ្ឋខាងស្ដាំ ដឹកនាំដោយលោកឧត្តមសេនីយ៍លន់-ណុល និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ដែលដណ្ដើមអំណាចបាននៅក្នុងរដ្ឋប្រហារ១៨មីនា១៩៧០ប្រឆាំងនឹងសម្ដេចនរោត្តម-សីហនុ គឺក្រោយមកក្លាយជាប្រមុខរដ្ឋរបស់ប្រទេសនេះ ។

ហេតុសំខាន់ៗនៃរដ្ឋប្រហារគឺការបណ្ដែបណ្ដោយដល់សកម្មភាពវៀតណាមខាងជើងនៅក្នុងព្រំដែនកម្ពុជា ដែលអនុញ្ញាតអោយពួកកុម្មុយនិស្តវៀតណាមប្រដាប់អាវុធជាច្រើន​ផ្ដល់អោយមានការគ្រប់គ្រង តាមជាក់ស្ដែង លើតំបន់នានាដ៏ធំនៃកម្ពុជាភាគខាងកើត ។ កត្តាសំខាន់ផ្សេងមួយទៀតគឺសភាពបន្ទាន់នៃសេដ្ឋកិច្ចកម្ពុជា គឺជាលទ្ធផលមិនចំពោះនៃគោលនយោបាយរបស់ព្រះសីហនុ​ក្នុងការស្វែងរកអព្យាក្រឹតភាពតាមរយៈប្រឆាំងអាមេរិកនិយមដែលបានរីករាលដាល ។[១][ទំព័រត្រូវការ]

ដោយមានការដកព្រះសីហនុចេញ ព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានស្រាប់ក៏បានប្រែទៅជាសាធារណរដ្ឋ សូម្បីតែរាជបល្ល័ង្កត្រូវបានទំនេរជាផ្លូវការអស់រយៈពេលប៉ុន្មានឆ្នាំ​ចាប់តាំងពីការសោយទីវង្គតនៃព្រះបាទនរោត្តម-សុរាម្រិតមក ។ ចរិកលក្ខណៈនៃរបបថ្មីនេះគឺមានលក្ខណៈស្ដាំនិយមនិងជាតិនិយម ដោយសំខាន់បំផុត វាបានបញ្ចប់សម័យកាលរបស់ព្រះសីហនុ​ក្នុងសហប្រតិបត្តិការបរិវត្តន៍ជាមួយនឹងរបបវៀតណាមខាងជើង និងពួកវៀតកុង ហើយបានតម្រែតម្រង់អោយកម្ពុជាជាមួយវៀតណាមខាងត្បូងចូលទៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីពីរ ។ សាធារណរដ្ឋខ្មែរត្រូវបានប្រឆាំងនៅខាងក្នុងព្រំដែនកម្ពុជាដោយ រណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchea) រឺ ផ្វាំង្ក (រ.រ.ជ.ក.) សម្ព័ន្ធមិត្តធំមួយទាក់ទងរវាងព្រះសីហនុ ពួកអ្នកគាំទ្រទ្រង់ និងបក្សកុម្មុយនិស្តកម្ពុជា ។ កុបកម្មខ្លួនឯងត្រូវប្រព្រឹត្តទៅដោយ ក.អ.រ.ជ.ប.ក. (CPNLAF) កងទ័ពរំដោះជាតិប្រជាជនកម្ពុជា: ពួកគេនៅពីក្រោយខ្នងដោយកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ. រឺ PAVN) និងរណសិរ្សរំដោះជាតិ (រ.រ.ជ. រឺ NLF ដែលគេស្គាល់ច្បាស់ថាជាពួកវៀតកុង) ដែលបានកាន់កាប់ប៉ែកមួយចំនួន​នៃកម្ពុជាជាផ្នែកនៃសង្គ្រាមដែលកំពុងកើតឡើងរបស់ពួកគេ​ជាមួយពួកវៀតណាមខាងត្បូង ។

ថ្វីបើចរិកលក្ខណៈនៃយោធានិយមដ៏ខ្លាំងក្លានៃសាធារណរដ្ឋខ្មែរ និងចំនួននៃជំនួយយោធានិង ហិរញ្ញវត្ថុពីសហរដ្ឋច្រើនក៏ដោយ ក៏កងទ័ពខ្លួនគឺ (Force Armée Nationale Khmère, រឺ ក.ជ.ខ.) មានការវឹកហាត់ខ្សត់ខ្សោយ និងមិនអាចកម្ចាត់ក.រ.ជ.ប.ក. (កងទ័ពរំដោះជាតិប្រជាជនកម្ពុជា) រឺក៏ កងកម្លាំងវៀតណាមរបស់ ក.ប.វ.ណ (កងទ័ពប្រជាជនវៀតណាម) និងរ.រ.ជ. ( រណសិរ្សរំដោះជាតិ)បានឡើយ ។ សាធារណរដ្ឋតាមយថាហេតុបានដួលរលំនៅ ថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ នៅពេលនោះពួកកុម្មុយនិស្តកម្ពុជាបានដណ្ដើមបានភ្នំពេញ

រដ្ឋប្រហារ

ព្រះសីហនុខ្លួនឯងបានអះអាងថារដ្ឋប្រហារនេះ​គឺជាលទ្ធផលនៃសម្ព័ន្ធភាពមួយរវាងសត្រូវដ៏យូរយាររបស់ទ្រង់ អ្នកជាតិនិយមស្ដាំនិរទេសខ្លួន លោកសឺន-ង៉ុកថាញ់ អ្នកនយោបាយទ្រង់ស៊ីសុវត្ថិ-សិរិមតៈ (ដែលបានពិពណ៌នាដោយព្រះសីហនុថាជាអ្នកទាមទារសិទ្ធិប្រកួតប្រជែង​ដែលមិនពេញចិត្តនឹងព្រះរាជបល្ល័ង្កខ្មែរ) និងពួកសេអ៊ីអា (ទីភ្នាក់ងារសម្ងាត់កណ្ដាល) ដែលប៉ុនប៉ងដើម្បីបន្តុបរបបមិត្តសំលាញ់ស.រ. (សហរដ្ឋ)មួយទៀត ។[២]មានការពិតតិចតួចថ្វីបើមានភស្តុតាងខ្លះ​នៃការជាប់ពាក់ព័ន្ធរបស់សេអ៊ីអា (CIA)នៅក្នុងរដ្ឋប្រហារនេះ ទោះបីយ៉ាងណាវាហាក់បីថាផ្នែកខ្លះនៃការបង្កើតយោធាស.រ. (សហរដ្ឋ) ដោយគួរអោយកត់សំគាល់ដែលកម្លាំងកងទ័ពពិសេស អាចប្រហែលមានការពាក់ព័ន្ធខ្លះនៅក្នុងរយៈពេលនៃការផ្ដល់ការឧបត្ថម្ភ និងការហ្វឹកហ្វឺនអោយពួកផ្សំគំនិតក្រោយពីការបានចូលមកជិតដោយលន់-ណុល ។[៣]

គ្រានោះព្រះសីហនុនៅខាងក្រៅប្រទេសតាមផ្លូវធ្វើដំណើរទៅបារាំង ការធ្វើកុប្បកម្មប្រឆាំងវៀតណាមបានធ្វើឡើងនៅភ្នំពេញ កំឡុងពេលដែលស្ថានទូតពួកវៀតណាខាងជើង និង រ.រ.ជ.(រណសិរ្សរំដោះជាតិ) ត្រូវបានបំផ្លិចបំផ្លាញ ។ [៤] វាហាក់បីដូចជាថាការធ្វើកុប្បកម្មនេះគឺយ៉ាងហោចណាស់ជាការបណ្ដែតបណ្ដោយ និងអាចទៅរួច ដែលបានរៀបចំជាសកម្មដោយលន់-ណុល នាយករដ្ឋមន្ត្រី និងឧបៈរបស់គាត់ ទ្រង់សិរិមតៈ ។ នៅថ្ងៃ១២មីនា លោកនាយករដ្ឋមន្ត្រីបានបិទកំពុងផែក្រុងព្រះសីហនុ តាមដែលអាវុធជាច្រើនកំពុងតែលួចលាក់បញ្ជូនទៅរ.រ.ជ. ទៅកាន់វៀតណាមខាងជើង និងបានចេញឧសានវាទដែលមិនអាចទៅរួចទេចំពោះពួកគេ ។ កងកម្លាំងក.ប.វ.ណ./រ.រ.វទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង (ថ្ងៃ១៥មីនា) រឺក៏ ប្រឈមនឹងសកម្មភាពយោធា ។[៥]

ទោះបីជាសកម្មភាពទាំងនេះ ដែលក្នុងនោះបានជំទាស់គោលនយោបាយនៃការសណ្ដោសប្រណី​ដែលល្អៀងរបស់ព្រះសីហនុក្នុងសកម្មភាពរបស់វៀតណាមខាងជើងក៏ដោយ ក៏វាបង្ហាញថាលន់-ណុលខ្លួនឯងមានភាពស្ទាក់ស្ទើរផ្ទាល់ខ្លួនយ៉ាងខ្លាំង​ដើម្បីទម្លាក់ព្រះប្រមុខរដ្ឋ: គាត់ដើមឡើយប្រហែលគ្រាន់តែចង់អោយព្រះសីហនុដាក់សម្ពាធបន្ថែម​ទៅកាន់ពួកវៀតណាមខាងជើងប៉ុណ្ណោះទេ ។ គាត់ដើមដំបូងបានបដិសេធដើម្បីធ្វើផែនការនេះដែរ ដើម្បីល្បួងគាត់ ទ្រង់សិរិមតៈ ដែលទ្រង់បង្ហាញអាការៈមានរដ្ឋប្រហារនៅក្នុងចិត្តតាំងពីដំបូងមកម៉្លេះ ទ្រង់បានចាក់សន្និសីទសារព័ត៌មានពីប៉ារីសដែលបានថតដាក់ខ្សែអាត់អោយគាត់ស្ដាប់ នៅក្នុងនោះព្រះសីហនុបានគំរាមប្រហារជីវិតអ្នកទាំងពីរ​នៅពេលនៃការយាងត្រឡប់របស់ទ្រង់មកភ្នំពេញវិញ ។[៦] ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីនៅតែមិនប្រាកដប្រជាដដែល ដោយមានលទ្ធផលថាទ្រង់សិរិមតៈ បានចូលដៃដោយមន្ត្រីកងទ័ពបីរូប បានបង្ខំលន់-ណុលដែលស្ទើរតែស្រក់ទឹកភ្នែកអោយចុះហត្ថលេខាឯកសារចាំបាច់មួយចំនួន​នៅក្នុងពេលភ្ជង់កាំភ្លើង ។

ការបោះឆ្នោតមួយត្រូវបានប្រារព្ធឡើងនៅក្នុងសភាជាតិ នៅថ្ងៃ១៨មីនា ក្រោមការដឹកនាំរបស់លោកអ៊ិន-តាំ ដែលក្នុងនោះព្រះសីហនុត្រូវបានគេដកហូតអំណាចទ្រង់: លន់-ណុលបានក្ដោបក្ដាប់អំណាចជាប្រមុខរដ្ឋលើមូលដ្ឋានបណ្ដោះអាសន្ន ។ ថ្ងៃ២៨ និង២៩មីនា មានបាតុកម្មដ៏មានប្រជាប្រិយភាពទ្រង់ទ្រាយធំជាច្រើនគាំទ្រព្រះសីហនុ​នៅតាមទីក្រុងខេត្តនានា ក៏ប៉ុន្តែកងកម្លាំងរបស់លន់-ណុលបានបង្ក្រាបជាមួយភាពព្រៃផ្សៃយ៉ាងខ្លាំងក្លា ដែលបង្កអោយមានការស្លាប់ច្រើនរយនាក់ ។[៧] មន្ត្រីរដ្ឋាភិបាលមួយចំនួនត្រូវបានសម្លាប់ដោយពួកបាតុករ រួមទាំងបងប្អូនរបស់លន់-ណុល គឺលន់-និល

របបបរទេសនានាដើមឡើយមិនប្រាកដប្រជាដូចគ្នាចំពោះកម្រិត​នៃការគាំទ្រផ្ដល់អោយរបបថ្មីនេះទេ ។ ពួកវៀតណាមខាងជើងបានបន្តធ្វើការជជែកពិភាក្សាជាមួយលន់-ណុលអោយគិតពិចារណាការធ្វើអោយមានកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្ម​ដែលបានលុបចោលឡើងវិញ ទោះបីព្រឹត្តិការណ៍បន្តបន្ទាប់មានន័យថារឿងទាំងនេះ​វាឆាប់រហ័សមកដល់ទីបញ្ចប់ក៏ដោយ ។

ការប្រកាសសាធារណរដ្ឋ និងការបង្កើតកងទ័ពជាតិខ្មែរ (ក.ជ.ខ. រឺ FANK)

ពួកកងពលរថក្រោះទី១១ អាមេរិកចូល ស្នួល កម្ពុជា ថ្ងៃទី៤ឧសភា ឆ្នាំ១៩៧០

ឥទ្ធិពលភ្លាមៗដ៏សំខាន់បំផុតនៃរដ្ឋប្រហារគឺយុទ្ធនាការកម្ពុជានៅខែមេសា-កក្កដា ១៩៧០ នៅក្នុងនោះកងទ័ពវៀតណាមខាងត្បូង (ក.ស.វ.ណ. រឺ ARVN) បាននៅពីក្រោយខ្នងដោយកងទ័ពស.រ. (សហរដ្ឋ) បានចូលកម្ពុជាភាគខាងកើតដើម្បីវាយប្រហារកងកម្លាំងវៀតណាមខាងជើង និងវៀតកុងដែលកំពុងប្រតិបត្តិការនៅទីនោះ ។ ថ្វីបើមានការប្រទុស្តវាយនេះក៏ដោយ ក៏ពួកកងកម្លាំងកុម្មុយនិស្តជាច្រើនបានភៀសខ្លួន ទៅខាងលិចកាន់តែជ្រៅទៅក្នុងកម្ពុជា រឺក៏ចូលទៅតំបន់ជនបទនានានៅភាគឦសាន ដែលពួកគេបាននឹងផ្ដល់ការឧបត្ថម្ភដល់កុបកម្មប្រឆាំងនឹងលន់-ណុលថែមទៀត ។

ប្រតិកម្មភ្លាមៗរបស់លន់-ណុលគឺដើម្បីផ្ដន្ទាទោសដល់សកម្មភាពពេលដែលមានការរំលោភបំពាន​នៅក្នុងទឹកដីកម្ពុជា ។ គាត់ក្រោយមកបានផ្ដល់ដំណឹងដល់លោកអេឡិចស៊ែនដឺរ-ហេហ្គថាប្រទេសរបស់គាត់ត្រូវបានប្រែទៅជាមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​ជាលទ្ធផលមកវិញ នៅពេលនោះលោកហេហ្គបានប្រាប់គាត់ថាកងទ័ពជើងគោកអាមេរិក​នឹងមិនត្រូវបានប្រើប្រាស់ដើម្បីជួយកងទ័ពកម្ពុជាទេ ក៏ប៉ុន្តែថា (ជាការអនុលោមជាមួយលទ្ធិនិច្សុន) កម្មវិធីជំនួយនឹងត្រូវបានផ្ដល់ជំនួសវិញ លន់-ណុលបានសម្រក់ទឹកភ្នែកដោយបើកចំហ ។[៨]

ថ្ងៃ៩តុលា ព្រះសីហនុត្រូវបានគេដាក់ទោសប្រហារជីវិត ក្នុងអវត្តមាន ដោយតុលាការយោធា ព្រះមាតាទ្រង់ ព្រះមហាក្សត្រយានីកុសមៈអ្នកតំណាងនិមិត្តរូបនៃរាជាធិបតេយ្យក្រោមរបបរបស់ទ្រង់ ត្រូវបានជំនួសក្រោមការឃុំម្ចាស់ក្សត្រីក្នុងដំណាក់ និងព្រះមហេសីរបស់ទ្រង់ត្រូវបានគេកាត់ទោសដាក់ទោសមួយជីវិត ។[៦] របបថ្មីនេះបានប្រកាសសាធារណរដ្ឋជាបន្តបន្ទាប់គ្នា ហើយនិងនៅទីបញ្ចប់រដ្ឋធម្មនុញ្ញថ្មី​ដែលត្រូវបានគេយកមកប្រើនៅឆ្នាំ១៩៧២ ។ ព្រះសីហនុ នៅក្នុងខណៈពេលនោះ បានបង្កើតរ.រ.រ.ជ.ក. (GRUNK) គឺរដ្ឋាភិបាលនិរទេសដែលមានមូលដ្ឋាននៅប៉ីជិង (ប៉េកាំង) ដែលចូលរួមដោយពួកកុម្មុយនិស្តនិងបូជាដើម្បីការផ្ដួលរំលំសាធារណរដ្ឋ ទ្រង់បានប្រកាសថាលន់-ណុលគឺជា មនុស្សលីលាពេញទី និងបានបង្ហាញចរិកលក្ខណៈទ្រង់សិរិមតៈជា មនុស្សអប្រិយស្មោកគ្រោក ទុច្ចរិតពុតត្បុត និងអាក្រក់[៩]

កងទ័ពហ្លួងតូចដែលជាប់ពាក់ព័ន្ធ ដែលនៅក្នុងពេលរដ្ឋប្រហារនេះមានក្បែរៗ៣៥,០០០កង (នៅក្នុងការយល់ស្របជាមួយគោលនយោបាយអព្យាក្រឹតភាព ដែលបានថ្លែងឡើងរបស់ព្រះសីហនុ) ត្រូវបានពង្រីកកាន់តែធំ ។ ដោយបានរៀបចំឡើងវិញជាក.ជ.ខ. រឺ FANK កងទ័ពសាធារណរដ្ឋ បានកើនឡើងដល់ប្រហែល១៥០,០០០នាក់ នៅដើមក៏ដូចជានៅចុងនៃឆ្នាំ១៩៧០ ជាចំបងឆ្លងតាមរយៈការចូលធ្វើទាហានដោយស្ម័គ្រចិត្តពេលនោះលន់-ណុលបានប្រមើលមើលឃើញ ហើយឆ្លៀតឱកាសលើរលក​នៃការរំជើបរជួលប្រឆាំងវៀតណាម ។[១០] ស.រ.ក៏បានប្រតិបត្តិកម្មវិធីជំនួយយោធាដែលបានចងក្រង និងជំនួយខាងហ្វឹកហ្វឺន ហើយបានបញ្ជូនកងឈ្លបខ្មែរសេរី និងខ្មែរកម្ពុជាក្រោមជាច្រើនពាន់នាក់តាមយន្តហោះ ទៅហ្វឹកហ្វឺននៅក្នុងមូលដ្ឋានទ័ពវៀតណាមខាងត្បូង ។ ពួកនាយអគ្គរួម (នាយអគ្គសេនាធិការួម)បានទទូចលើការពង្រីកអោយច្រើននៃFANKរហូតលើស២០០,០០០នាក់ ថ្វីបើបារម្ភនូវឥទ្ធិពលអវិជ្ជមានដ៏ខ្លាំង ដែលនេះអាចនឹងមានលើសេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ពេលនោះក្រុមដឹកជញ្ជូនបរិក្ខារយោធា ដែលបានដឹកនាំដោយឧត្តមសេនីយ៍ ធៀដឺរស៊ី-មែធែខ្ស៊ីស (Theodore C. Mataxis) បានទាមទារអោយមាន ‘អាមេរិកូបនីយកម្ម’​នៃរចនាសម្ព័ន្ធខាងក្នុងដែលរងឥទ្ធិពលរបស់កងទ័ពបារាំង ថ្វីត្បិតភាពច្របូកច្របល់នេះបានបង្កនៅក្នុងសង្វាក់ផ្គត់ផ្គង់ផង ។ [១១]

ទោះបីមានជំនួយស.រ.ក៏ដោយ ក៏FANK រឺ កងទ័ពជាតិខ្មែរ (បានបញ្ជាការដោយឧត្តមសេនីយ៍សុសថេន-ផ្វឺរណាន់ដេហ្ស) ត្រូវមានឧបសគ្គយ៉ាងធ្ងន់ធ្ងរដោយអំពើពុករលួយ ជាពិសេសដោយពួកមន្ត្រីដែលបានអះអាងប្រាក់ខែជាច្រើនដល់កងទ័ពដែលមិនមាន និងអសមត្ថភាពខាងយោធា ។ ទោះបីជាម្នាក់ក្នុងចំណោមពួកមេបញ្ជាការកងទ័ពជាតិខ្មែរ គឺជាអតីតអ្នកបះបោរទ្រង់នរោត្តម-ចន្ទរង្សី ដែលត្រូវបានគេបញ្ចុះបញ្ចូលអោយឈប់ចូលនិវត្តយោធាដោយលន់-ណុលដើម្បីលើកស្ទួយកងពលតូចទី១៣របស់កងទ័ពជាតិកម្ពុជា ដែលត្រូវបានជោគជ័យជាដុំកំភួននៅក្នុងការធ្វើអោយស្ងប់ស្ងៀមតំបន់ដែល​នៅក្បែរផ្លូវលេខ៤និងខ្ពង់រាបគីរីរម្យដែលជាចំណុចយុទ្ធសាស្ត្រក៏ដោយ ក៏ភាគច្រើននៃពួកឧត្តមសេនីយ៍ខ្លួនឯងមានបទពិសោធន៍ និងសមត្ថភាពយោធានៅតិចតួចនៅឡើយ ។ ការវាយលុករបស់កងទ័ពជាតិកម្ពុជាទ្រង់ទ្រាយធំប្រឆាំងនឹងពួកវៀតណាម (យួន) ប្រតិបត្តិការចេនឡា១ និងប្រតិបត្តិការចេនឡា២ បានបញ្ចប់ដោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ ទោះបីជាសេចក្ដីក្លាហាននៃកងទ័ពថ្មើរជើងខ្មែរម្នាក់ៗ​ដែលផុសឡើងជាក់ស្ដែងយ៉ាងណាក៏ដោយ ។

ប្រវត្តិនយោបាយសាធារណរដ្ឋខ្មែរ

ការប្រយុទ្ធដូចគ្នាក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជាប្រឆាំង​នឹងពួកកុបករគាំទ្រព្រះសីហនុ និងពួកកុម្មនិស្ត និងពួកយួនខាងជើង សាធារណរដ្ឋខ្មែរបានប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងជាច្រើនសន្ធឹកសន្ធាប់ ។ ការត្រួតត្រារបស់ព្រះសីហនុនៅក្នុងជីវិតនយោបាយកំឡុងទសវត្សឆ្នាំ១៩៥០ និង៦០បានសេចក្ដីថាមានពួកអ្នកនយោបាយកម្ពុជាដែលមានទំនុកចិត្ត រឺក៏បទពិសោធន៍តិចតួចមែនទែន ។ ស្ទើរតែចាប់តាំងពីការចាប់ផ្ដើម សាធារណរដ្ឋនេះត្រូវបានរុកគួនដោយការបែងចែកនយោបាយដូចគ្នាជាច្រើន និងការវាយជិតៗដែលបានកត់សំគាល់ឃើញនៅក្នុងរបបព្រះសីហនុ ដើមទីចំណោមអ្វីទាំងនេះគឺជាការដណ្ដើមអំណាចគ្នារវាងលន់-ណុល និងទ្រង់សិរិមតៈ ។ ទ្រង់សិរិមតៈធ្លាប់ដើរតួជានាយករដ្ឋមន្ត្រី​កំឡុងពេលឆ្នាំដំបូងៗនៃសាធារណរដ្ឋនេះ នៅពេលដែលសុខភាពរបស់លន់-ណុលមិនល្អខ្លាំង ក៏ប៉ុន្តែបានបណ្ដាលអោយមានការអាក់អន់ចិត្តជាច្រើន ព្រោះតែរបៀបគ្រប់គ្រង និងខ្សែរាជវង្សរបស់ទ្រង់ ក៏មានការប្រែជាមានការអស់ចិត្តចំណោមពួកខ្មែរនៅតាមទីក្រុងវ័យក្មេងៗ ពេលអំពើពុករលួយបានបន្ត និងអប្រសិទ្ធិភាពនៃរបបនេះ ។[១២] ការត្រឡប់មកវិញរបស់លន់-ណុលពីមន្ទីរពេទ្យនៅហាវ៉ៃនៅខែមេសា១៩៧១ គាត់បានបណ្ដាលអោយមានវិបត្តិគណៈរដ្ឋមន្ត្រីដោយការលាលែងពីតំណែង គឺជាការផ្ដល់អោយផ្លូវដើម្បីរំលាយរដ្ឋាភិបាល ជាមួយការជម្រុញលើកចិត្តដែលប្រព្រឹត្តទៅដោយបងប្អូនរបស់គាត់គឺ លន់-ណុន (តួអង្គដែលមានឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសជាមួយពួកកងទ័ព) ។ បន្ទាប់ពីវិវាទកម្មនយោបាយជាច្រើនមក គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង ទោះបីយ៉ាងណាក៏ទ្រង់សិរិមតៈដូចជាធ្វើជារដ្ឋមន្ត្រីប្រមុខដែលមានងារជា នាយករដ្ឋមន្ត្រីប្រតិភូ ។ ថ្ងៃ១៦តុលា១៩៧១ លន់-ណុលបានចូលរួមសកម្មភាពដើម្បីដកហូតរដ្ឋសភាពពីអំណាចនីតិបញ្ញត្តិ និងបានបញ្ជាអោយសរសេររដ្ឋធម្មនុញ្ញថ្មី ដោយមានការអះអាងថាសកម្មភាពទាំងនេះពិតជាចាំបាច់​ដើម្បីទប់ស្កាត់អនាធិបតេយ្យ នេះបានបង្កអោយមានការជំទាស់ប្រឆាំងមួយដោយអ៊ិន-តាំ និងពួកព្រះសង្ឃ ។[១៣]

១៩៧២: ការដកទ្រង់សិរិមតៈចេញ

នៅខែមីនា១៩៧២ លន់-ណុលនិងបងប្អូនគាត់បានរៀបចំដើម្បីបណ្ដេញទ្រង់សិរិមតៈចេញពីអំណាច ។ បន្ទាប់ពីទ្រង់សិរិមតៈបានបណ្ដេញ កែវ-អនចេញ អ្នកបណ្ឌិតសភាប្រឆាំងម្នាក់ លន់-ណុលបានរៀបចំជាបន្តបន្ទាប់នូវបាតុកម្មបញ្ចេញមតិនិស្សិតនានា​ប្រឆាំងនឹងទ្រង់ ដែលប្រកាសអោយដកទ្រង់ចេញពីតំណែង ។[១៤] សិរិមតៈបានលាលែង ហើយ (ដោយស្ដែងអោយ ‘ការការពារខ្លួន’ របស់ទ្រង់) ត្រូវជំនួសមកវិញក្រោមការឃុំខ្លួនក្នុងផ្ទះជាក់ស្ដែង ។[១៥] លន់-ណុលបានប្រើវិបត្តិនេះដើម្បីបណ្ដេញប្រមុខរដ្ឋ ឆេង-ហេង ហើយបានកាន់តួនាទីប្រមុខរដ្ឋដោយខ្លួនឯង ដោយតែងតាំងអ្នកជាតិនិយមប្រឆាំងសីហនុជើងចាស់ សឺន-ង៉ុកថាញ់ជានាយករដ្ឋមន្ត្រីវិញ ។[១៦] លោកថាញ់ មេដឹកនាំខ្មែរសេរីបានកេណ្ឌទ័ពជំនួយកងទ័ពជាតិកម្ពុជាជាច្រើន​ក្នុងចំណោមពួកខ្មែរក្រោមនៅវៀតណាមខាងត្បូង និងភក្ដីភាព លោកបានបញ្ជាចំណោមអ្នកទាំងនេះប្រៀបផ្ទឹមនឹងវរជន កងទ័ពបានហ្វឹកហ្វឺនដោយស.រ.បានសេចក្ដីថាការគាំទ្ររបស់លោកដល់រដ្ឋាភិបាល​ដែលផុយស្រួយរបស់សាធារណរដ្ឋនេះនៅតែចាំបាច់ ។ [១៧]

ក្រោយឆ្នាំនោះ លន់-ណុលបានប្រកាសនឹងប្រារព្ធការបោះឆ្នោតប្រធានាធិបតី និងគួរអោយភ្ញាក់ផ្អើល នៅពេលដែលអ៊ិន-តាំ និងកែវ-អន ទើបនឹងថ្លែងថាជាអ្នកសីហនុនិយមដ៏ល្បី មិនតែប៉ុណ្ណោះបានប្រកាសថាពួកគេនឹងរត់ ក៏ប៉ុន្តែក្រោយមកបានបដិសេធច្រានចោលវិញ ។[១៨] ការបោះឆ្នោត ថ្វីត្បិតតែជ័យជំនះដែលមិនអាចជៀសបានដល់លន់-ណុលក៏ពិតមែន គាត់ក៏បានដឹងថាមានការមិនសប្បាយចិត្តយ៉ាងខ្លាំង​ជាមួយរដ្ឋាភិបាលថ្វីត្បិតដូច្នេះក៏ដោយ ក៏ពួកគេត្រូវតែ​ផ្ដល់ការគាំទ្រដល់លន់ណុលដដែល: បើពួកគេបោះឆ្នោតដោយត្រឹមត្រូវយុត្តិធម៌នោះ វាប្រហែលជាថាលោកអ៊ិន-តាំនឹងអាចឈ្នះឆ្នោត ។[១៨] កិច្ចការនេះបានបណ្ដាលអោយអ៊ិន-តាំផ្ដល់យោបល់ដែលពួកអាមេរិកឥឡូវអាចមួរម៉ៅលើសកម្មភាពរបស់លន់-ណុល[១៧]

ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២: ទាំងគណបក្សប្រឆាំងទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំងស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។ មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។[១៩] លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់​គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយមកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោកហង្ស-ធន់ហាក់[២០] កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់​ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុក​នៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។

១៩៧៣: បទឈប់បាញ់ និងការព្យួររដ្ឋសភា

កិច្ចសម្រុះសម្រួលសន្តិភាពប៉ារីសនៅដើមឆ្នាំ១៩៧៣ ដូចជាផ្ដល់អោយការសម្រាកបណ្ដោះអាសន្នពីសង្គ្រាមក្នុងស្រុក លន់-ណុលបានប្រកាសបទឈប់បាញ់ឯកតោភាគី ទោះបីយ៉ាងណាក៏ទីតាំងរបស់កងទ័ពជាតិខ្មែរគឺខ្សោយណាស់នៅលើដី ។ មានការពិតដែលការទាក់ទងតិចតួចរវាងបក្សពួកកណ្ដាលខ្លះទៀត​នៃពួកកុម្មុយនិស្តខ្មែរក្រហម ដោយគួរអោយកត់សំគាល់ គឺហ៊ូ-យុន និងសាធារណរដ្ឋ ។ ពួកវៀតណាមខាងជើងបានដាក់សម្ពាធពួកកុម្មុយនិស្តកម្ពុជា​អោយទទួលយកលក្ខ័ណ្ឌកិច្ចសម្រុះសម្រួលសន្តិភាព ផលប្រយោជន៍របស់ពួកគេដាក់បន្ថែមអោយសង្គ្រាមមានសកម្មភាពនូវកម្រិតទាប (ដោយការចងភ្ជាប់កងទ័ពវៀតណាមខាងត្បូងនៅក្នុងការដំណើរការ) ជាជាងជ័យជំនះពេញទីរបស់ពួកខ្មែរក្រហម ។ ភាពដឹកនាំរបស់ខ្មែរក្រហម យ៉ាងណាៗ នៅតែដាច់អហង្ការ ។

ការប្រយុទ្ធគ្នាបានចាប់បន្តនៅយប់៧កុម្ភៈ១៩៧៣ នៅពេលនោះពួកកម្លាំងកុម្មុយនិស្តបានវាយប្រហារ បរិវេណកងទ័ពជាតិខ្មែរក្បែរៗទីក្រុង ដែលបានឡោមព័ទ្ធកំពង់ធំ[១៩] នៅខែមេសា របបសាធារណរដ្ឋគឺនៅក្នុងភាពច្របូកច្របល់ជាទូទៅ ជាមួយនឹងកងទ័ពជាតិខ្មែរបដិសេធដើម្បីប្រយុទ្ធ និងការលួចយកទីរួមខេត្តផ្ទាល់ពួកគេ ហើយកងទ័ពរំដោះជាតិប្រជាជនកម្ពុជាកំពុងតែលុកទៅកាន់ តំបន់ជាច្រើននៃប្រទេស​ ។ ក្នុងការឆ្លើយតប សហរដ្ឋជាចុងក្រោយបានគំរាមកាត់ផ្ដាច់ជំនួយទាំងអស់ វាលែងតែលន់-ណុលដើរតួដើម្បីពង្វាតមូលដ្ឋានអំណាចនិងគាំទ្រដល់រដ្ឋាភិបាលនេះ អោយច្បាស់ទៅដើម្បីធ្វើអោយដូចដើមសម្ព័ន្ធមិត្តសហរដ្ឋវិញ គឺទ្រង់សិរិមតៈ និងកាត់បន្ថយឥទ្ធិពលបងប្អូនរបស់គាត់លន់-ណុន ។ [២១] ដូច្នោះហើយ ថ្ងៃ២៤មេសា លន់-ណុលបានប្រកាសថារដ្ឋសភានឹងត្រូវព្យួរ និងក្រុមប្រឹក្សានយោបាយបានបង្កើតឡើងដោយខ្លួនគាត់ សិរិមតៈ ឆេង-ហេង និងអ៊ិន-តាំ នឹងដឹកនាំយ៉ាងមានប្រសិទ្ធិភាពដោយក្រឹត្យ ។ កងទ័ពរំដោះជាតិប្រជាជនកម្ពុជារុលទៅមុខដល់ភ្នំពេញនៅទីបំផុត​ត្រូវបានបញ្ឈប់ដោយការទម្លាក់គ្រាប់បែករបស់អាមេរិក ដែលបង្កអោយមានការកម្រិតហេតុផលដល់អាក្រក់ចំណោមពួកកងទ័ពកុម្មុយនិស្ត ។ ពួកអ្នកវិចារណកថាខ្លះ[នរណា?] ថ្លែងថាបទពិសោធន៍នេះប្រហែលបាននាំអោយមានភាពព្រៃផ្សៃ​ដែលបង្ហាញដោយពួកកម្មាភិបាលខ្មែរក្រហមនៅ​ក្នុងព្រឹត្តិការណ៍នានាក្រោយមកទៀត ។[២២]

១៩៧៤: ការធ្លាក់ឧដុង្គ

នៅដើមឆ្នាំ១៩៧៤ ក្រុមប្រឹក្សានយោបាយត្រូវបានបញ្ឈប់សកម្មភាព ហើយលន់-ណុលក៏គ្រប់គ្រងតែម្នាក់ឯងម្ដងទៀត ។ ស្ថានភាពយោធា នៅក្នុងខណៈពេលនោះ កំពុងតែកាន់តែយ៉ាប់យ៉ឺនថែមទៀត ។ កងកម្លាំងកុម្មុយនិស្តមកនៅពីចម្ងាយដែលកំពុងបកក្រោយពីភ្នំពេញ ហើយបានកាន់កាប់អតីតរាជធានីឧដុង្គនៅខែមីនា: ពួកគេបានជម្លៀសប្រជាជន ដោយបាញ់មន្ត្រីរដ្ឋការរដ្ឋាភិបាល និងពួកគ្រូបង្រៀន ហើយបានកម្ទេច រឺក៏ដុតទីប្រជុំជនជាច្រើន ។ មានការប្រសើរឡើងមួយរយៈខ្លីដែលឆ្នាំនោះបានរីកចម្រើនដែរ យ៉ាងណាៗ ពេលដែលកងទ័ពជាតិខ្មែរបានយកឧដុង្គត្រឡប់មកវិញបាន និងអាចយកមកវិញនូវផ្លូវផ្គត់ផ្គង់ស្បៀងតាមរយៈបឹងទន្លេសាប

ការបញ្ចប់របប

ទោះបីដូច្នេះក៏ដោយ ក៏សាធារណរដ្ឋខ្មែរមិនមានជីវិតរស់រាន​ដល់ការវាយលុកនៅរដូវប្រាំងឆ្នាំ១៩៧៥ទេ ។ កងកម្លាំងកុម្មុយនិស្តដែលមាននៅចំនុចនេះបានព័ទ្ធជុំវិញរដ្ឋធានី ប្រជាជនរដ្ឋធានីបានត្រូវកើនឡើងយ៉ាងសន្ធឹកសន្ធាប់​ដោយពួកអ្នកភៀសខ្លួនពីការប្រយុទ្ធគ្នា លន់-ណុល ដែលមានជំនឿហួសហេតុ បានបញ្ជាអោយយកខ្សាច់ដែលបូជាពង្រាយជុំវិញទីក្រុងចាប់ពីឧទ្ធម្ភាគចក្រ​ដើម្បីការពារទីក្រុង ។ ទោះបីយ៉ាងណាក៏កងទ័ពជាតិខ្មែរនៅពេលនេះកំពុងតែ​ប្រយុទ្ធជាមួយភាពស្វិតស្វាញ ហើយពួកទាហានខ្មែរក្រហមកំពុងតែរងទុក្ខដោយទឹកចិត្តខ្សត់ខ្សោយ គ្រុនចាញ់ និងអត្រាកាន់តែខ្ពស់ជាងនេះនៃទំនាក់ទំនងហេតុផល​នានាជាងកងទ័ពជាតិខ្មែរទៀត ការផ្គត់ផ្គង់អាវុធថ្មីៗ និងអាវុធយុទ្ធភណ្ឌមកពីចិនដែលផ្ដល់អោយពួកគេ​នូវសន្ទុះកម្លាំងរុញច្រានដើម្បីលុកលុយរាតត្បាត ទីតាំងទ័ពខាងក្រៅៗសេសសល់របស់សាធារណរដ្ឋនេះ ។[២៣] ការចរចារសន្តិភាពដែលបានស្នើដដែលៗបានបញ្ឈប់ ពេល​ដែលព្រះសីហនុបានបដិសេធដើម្បីទាក់ទងជាមួយលន់-ណុលដោយផ្ទាល់ ដោយស្នើអោយគាត់ដកចោលលក្ខ័ណ្ឌមុនៗមួយ ។ ផែនការមួយបានស្នើដោយលោកអេតៀងណេ-ម៉ង់ណាច់ (Étienne Manac’h) ឯកអគ្គរដ្ឋទូតបារាំងនៅចិន នៅក្នុងនោះព្រះសីហនុនឹងត្រឡប់ទៅកម្ពុជាវិញក្លាយ​ជាប្រមុខនៃរដ្ឋាភិបាលរួបរួមជាតិ (ដែលនាំអោយមានការចុះចូលភ្លាមៗនៃទំហំដ៏ច្រើន​នៃពួកទាហានស្រុកស្រែចំការរបស់ពួកខ្មែរក្រហម) បានបរាជ័យដើម្បីធ្វើឱ្យសម្រេច ។

ថ្ងៃ១មេសា ១៩៧៥ លន់-ណុលបានលាលែង និងបានរត់គេចខ្លួននិរទេសចេញពីប្រទេស: កងទ័ពជាតិខ្មែរភ្លាមៗស្ទើរតែបានបែកខ្ចាត់ខ្ចាយទាំងអស់ ។ គ្រានោះដែលទ្រង់សិរិមតៈ ឡុង-បូរ៉េតលន់-ណុល និងពួកអ្នកនយោបាយផ្សេងៗជាច្រើនទៀតបាន​នៅសេសសល់ក្នុងរដ្ឋធានីនេះនៅក្នុងការប៉ុនប៉ងដើម្បីចរចារបទឈប់បាញ់ ពួកខ្មែរក្រហមនៅទីបញ្ចប់បានចូលទីក្រុងនៅថ្ងៃ១៧មេសា ក្នុងរយៈពេលពីរបីថ្ងៃនេះ ពួកខ្មែរក្រហមបាន​ប្រហារជីវិតពួកអ្នកតំណាងរបបចាស់ៗ ហើយនិងសាធារណរដ្ឋមួយនេះបានមកដល់ទីបញ្ចប់យ៉ាងជាក់ស្ដែងពិតមែន ។ កំឡុងពេលការស្ថិតនៅរយៈពេលដ៏ខ្លីរបស់ខ្លួន របបនេះបានទទួលស្ទើរតែជាងមួយលានដុល្លារនៃជំនួយខាងយោធា និងសេដ្ឋកិច្ច ក្នុងមួយថ្ងៃៗ ។[២៤]

តំបន់ចុងក្រោយដែលបានកាន់កាប់ដោយសាធារណរដ្ឋនេះ​នៅក្នុងរបបគ្រប់គ្រងណាក៏ដោយនោះ ក៏គឺជាប្រាសាទព្រះវិហារនៅជួរភ្នំដងរែក ដែលកងកម្លាំងកងទ័ពជាតិខ្មែរនៅតែកាន់កាប់នៅឡើយនៅចុងខែមេសា១៩៧៥ ។ [២៥] ជាចុងក្រោយ វាត្រូវបានយកមកវិញដោយពួកខ្មែរក្រហមនៅថ្ងៃ២២ឧសភា ។

បញ្ចេញមតិ