បុរស ៦​ប្រភេទ​ដែល​នារី​ស្អប់​ដល់​កំពូល

បុរស​មួយ​ចំនួន​អាច​​ធ្វើ​ឲ្យ​នារី​ស្រលាញ់​ដក​ចិត្ត​មិន​រួច ឯ​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​នារី​ស្អប់​មិន​ចង់​ជួប​មុខ។ កាល​ពី​ថ្ងៃ​អាទិត្យ សារព័ត៌មាន Korea Boo របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ចុះ​ផ្សាយ​ពី​បុរស ៦​ប្រភេទ​ដែល​នារី​ភាគ​ច្រើន​ស្អប់​បំផុត តាម​រយៈ​មតិ​អ្នក​លេង​អ៊ីនធឺណិត​ផ្ញើ​ចូល​បណ្ដាញ​សង្គម Pann។

បុរស​ទាំង ៦​ប្រភេទ​មាន​ដូច​ខាង​ក្រោម៖ ​

១. បុរស​ចូល​ចិត្ត​និយាយ​ដូច​ជើងកាង៖ សំដៅ​លើ​បុរស​ដែល​ចូល​ចិត្ត​និយាយ​ពាក្យ​មិន​សម​រម្យ ឆ្ការ​ដៃ​ឆ្ការ​ជើង​ដូច​ក្មេង​ពាល ហើយ​ភាគ​ច្រើន​តែង​សួរ​តប​វិញ ជំនួស​ឲ្យ​ការ​ឆ្លើយ​សំនួរ។

1

២. បុរស​ចូល​ចិត្ត​សម្ញែង៖ មិន​សំដៅ​លើ​ទ្រព្យ​សម្បត្តិ ឬ​ការ​និយាយ​ស្ដី​ឡើយ អាច​ធ្វើ​ឲ្យ​នារី​ស្អប់​ទាំង​អស់។ បុរស​គ្រប់​រូប​សុទ្ធតែ​មាន​អាកប្បកិរិយា​បែប​នេះ ប៉ុន្តែ​មិន​គួរ​បញ្ចេញ​រហូត​ដល់​ហួស​កម្រិត​ទេ។

៣. បុរស​ចូល​ចិត្ត​ស្បថ៖ បើ​ស្បថ​ម្ដង​ម្កាល​ជា​រឿង​ធម្មតា ដើម្បី​ដោះ​ទាល់​ពេល​គេ​មិន​ជឿ ប៉ុន្តែ​បើ​ប្រើ​ពាក្យ​ស្បថ​គ្រប់​ឃ្លា​ទាំង​អស់ ប្រាកដ​ជា​ធ្វើ​ឲ្យ​នារី​ម្នាក់​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​ជា​ទី​បំផុត។

៤. បុរស​គ្មាន​ឫកពា៖ បុរស​ដែល​មិន​ចេះ​រៀប​ឫកពា មិន​មើល​ឆ្វេង​ស្ដាំ ហើយ​ចូល​ក្នុង​ចំណោម​គេ​មិន​ចុះ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រភេទ​មនុស្ស​ប្រុស​ដែល​នារី​ស្អប់​បំផុត​ដែរ។

៥. បុរស​គ្មាន​គោលដៅ៖ បុរស​​គ្មាន​គោល​ដៅ គ្មាន​ក្ដី​ស្រមៃ ហើយ​រស់​ប្រចាំ​ថ្ងៃ​ដើម្បី​តែ​ការ​សប្បាយ​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក​នោះ ប្រាកដ​ជា​គ្មាន​នារី​ណា​ចូល​ចិត្ត​ឡើយ។ ជួប​ជុំ​មិត្ត​ភក្ដិ​យូរ​ៗ​ម្ដង​ជា​រឿង​ធម្មតា ប៉ុន្តែ​ត្រូវ​ចំណាយ​ពេល​គិត​ដល់​គោល​ដៅ​អនាគត​ជា​ចម្បង។

5

៦. បុរស​ទាក់​ស្រី​មិន​រើស​មុខ៖ រួសរាយ​រាក់ទាក់ និង​ការ​ចែ​ចង់​មនុស្ស​ស្រី​ម្នាក់​ជា​រឿង​ខុស​គ្នា។ បើ​មាន​សង្សារ​ហើយ បែរ​ជា​ចង់​ទៅ​ទាក់​ទង​អ្នក​ក្រៅ​ទៀត បុរស​ម្នាក់​នោះ​ប្រាកដ​ជា​បែក​សង្សារ​ឆាប់ ហើយ​ក្លាយ​ជា​មុខ​សញ្ញា​ដែល​នារី​ស្អប់​បំផុត។

6

 

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ koreaboo

បញ្ចេញមតិ